មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពត្រូវបានបង្កើត ដោយក្រុមមនុស្សមួយក្រុមដែលធ្លាប់បំរើការងារនៅក្នុងចលនាយុវជនចាប់តាំងពីឆ្នាំ១៩៩២ក្រុមនេះមានគោលគំនិតពង្រឹងចលនាមនុស្សថ្មីអោយចូលរួមស្ថាបនាសង្គម លើផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យសន្តិភាព សុខុមាលភាពនិងសេរីភាពនៅក្នុងសង្គមកម្ពុជាការបង្កើតមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនេះទៀតសោតគឺដើម្បីចូលរួមដោះស្រាយនូវបញ្ហាមួយចំនួនដែលកំពុងតែញ៉ាំញីប្រទេសកម្ពុជាជាអាទិគឺភាពក្រីក្រ អំពើពុករលួយអំពើនីទណ្ឌភាព ការបាត់បង់ដីធ្លីអំពើជួញដូរស្ត្រីនិងកុមារ គ្រឿងញៀននិង កង្វះការធានាសុខភាពសំរាប់ប្រជាពលរដ្ឋ…៘ការប្រឈមមុខដ៏ធ្ងន់ធ្ងរទាំងនេះបើមិនរិះរកមធ្យោបាយបង្ការ និងទប់ស្កាត់វានឹងបង្ក មហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ដល់សង្គមកម្ពុជាទៅថ្ងៃអនាគតព្រមទាំងរុញច្រានប្រទេសកម្ពុជាអោយធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់ជ្រៅទៅៗគំនិតថ្មីមើលឃើញថាវិធីដ៏មានប្រសិទ្ធិភាពគឺត្រូវមានក្រុមមនុស្សដែលមានការប្តេជ្ញាចិត្តខ្លាំងក្លាក្នុងការចួលរួមដោះស្រាយទប់ស្កាត់ទើបអាចនាំមកនូវសង្គម មួយដែលមានការគោរពគ្នាយោគយល់អធ្យាស្រ័យគ្នាមាន ការធានាសុខភាពនិង គ្មានអំពើពុករលួយ ដោយហេតុថាសង្គមមកម្ពុជាមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយទើប ”មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព”ត្រូវបានបង្កើតឡើងនៅថ្ងៃទី ខែមេសាឆ្នាំ២០០៥ ក្រោមការផ្តួចផ្តើមរបស់អតីតនិងសមាជិកសមាជិកាសមាគមយុវជនខ្មែរដើម្បីបន្តឧត្តមគតិនៃការលើកកំពស់សេរីភាពនិងតម្លាភាពនៅក្នុងសង្គមកម្ពុជាជាបន្តទៀត។