ទស្សនៈវិស័យ និង បេសកកម្ម​ គោលបំណង និង គុណតម្លៃ

ទស្សនៈវិស័យ
មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍​ និងសន្តិភាពចង់ឃើញសង្គមមួយប្រកបដោយការអភិវឌ្ឍ ភាពរុងរឿង និងសុខដុមរម្យនា ។


បេសកកម្ម 

ដើម្បីស្ថាបនាគំនិតប្រជាធិបតេយ្យសេរីដោយមានការគោរពសិទ្ធិមនុស្ស តម្លាភាព អភិបាលកិច្ចល្អ ព្រមទាំងការលើក​ស្ទួយ​សុខុមាល​ភាពការបន្ស៊ំាបម្រែបប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ក្នុង ចំណោមប្រជាពលរដ្ឋសហគមន៍(បុរស ស្រី្ត និងយុវជនក្រីក្រ និងបាត់បង់សិទ្ធិ) ទាំងនៅទីក្រុង និង ជនបទតាមរយៈការពង្រឹងទំនាក់ទំនង ការចូលរួម ការសម្រេចចិត្ត ការចងក្រងបណ្តាញ និងការ​​​កសាងសមត្ថភាពរបស់ពួកគេ។​


គោលបំណង
បង្កើតសង្គមប្រជាធិបតេយ្យសម្រាប់ខ្មែរថ្មីប្រកបដោយការគោរពសិទ្ធិមនុស្ស និងតម្លាភាព ព្រមទាំងលើកកម្ពស់សុខុមាលភាពសង្គម ។

គុណតម្លៃ

  • ការចូលរួម ៖ យើងជឿជាក់ថាចូលរួមនាំឱ្យមានគំនិតល្អៗជាច្រើនមានភាពម្ចាស់ការ តម្លាភាព ​និងការចូលរួមទទួលខុសត្រូវ ។​ គ្រប់ការងាររបស់មជ្ឈមណ្ឌលភីឌីភីត្រូវប្រកាន់នូវគោលការណ៍នេះ ហើយមជ្ឈមណ្ឌលភីឌីភីនឹងលើកទឹកចិត្តឱ្យមានការបើកចំហ ដល់ការចូលរួមពីបុគ្គលិកសមាជិក និងអ្នកពាក់ព័ន្ធ ។
  • យេនឌ័រ ៖ យើងមានការជឿជាក់ថាសមភាព និងសមធម៌យេនឌ័រគឺធ្វើឱ្យសិទ្ធិអំណាចរបស់ក្រុមងាយរងគ្រោះត្រូវគេគោរព និងផ្តល់ឱកាស ។ គ្រប់ការងាររបស់មជ្ឈមណ្ឌលភីឌីភីត្រូវតែអនុវត្តគោលការណ៍នេះ ។
  • មិនប្រើបា្រស់គ្រឿងញៀនខុសច្បាប់ និងវៀរចាកគ្រឿងស្រវឹង ៖ មជ្ឈមណ្ឌលភីឌីភីមិនអនុញ្ញាតឱ្យបុគ្គលិក និងសមាជិក ប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់ជាដាច់ខាត ព្រមទាំងជំរុញ និងលើកទឹកចិត្តឱ្យវៀរចាកគ្រឿងស្រវឹងដើម្បីធានាបាននូវ សិទ្ធិសុខភាពរបស់ពួកគេ ។