កាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ បណ្ដាញយុវជនខេត្តកំពតបានអនុវត្តន៏ សកម្មភាពគម្រោងខ្នាតតូច ដោយចុះផ្សព្វផ្សាយពីផលបះពាល់សំរាមប្លាស្ទិកទៅកាន់ សិស្សានុសិស្សនៅអនុវិទ្យាល័យត្រើយកោះ ចំនួន ៥០នាក់ និងស្រី ៣៦នាក់។ ការផ្សព្វផ្សាយនេះធ្វើឡើងដើម្បីបញ្ជ្រាបអំពីផលវិបាកដែលកើតមានពីការប្រើប្រាស់ប្លាស្ទិក និងលើកទឹកចិត្តយុវជនអោយចូលរួមនៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។